1 Thessalonians 2

1បងប្អូនអើយ! ​អ្នករាល់គ្នាដឹង​ហើយ​ថា​ការ​ដែល​យើងមកឯអ្នករាល់គ្នា​នេះ​មិនមែនឥតប្រយោជន៍ទេ 2គឺដូច​ដែល​អ្នករាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ក្រោយ​ពេល​ដែល​យើង​រងទុក្ខលំបាកនិង​ត្រូវ​គេ​ប្រមាថនៅក្រុងភីលីព​រួច​មក​នោះ​យើង​មាន​សេចក្ដី​ក្លាហាននៅក្នុងព្រះជាម្ចាស់​របស់​យើង​ដើម្បី​ប្រកាសប្រាប់អ្នករាល់គ្នាអំពីដំណឹងល្អ​របស់​ព្រះអង្គ​ទោះបី​មាន​ការ​តយុទ្ធយ៉ាងខ្លាំង​ក៏ដោយ។ 3ដ្បិតសេចក្ដី​ទូន្មាន​របស់​យើងមិនមែនមកពី​សេចក្ដី​បោកប្រាស់​សេចក្ដី​ស្មោកគ្រោកល្បិចកលឡើយ 4ផ្ទុយទៅវិញព្រះជាម្ចាស់សព្វព្រះហឫទ័យផ្ទុកផ្ដាក់ដំណឹងល្អ​ឲ្យ​យើង​ប្រកាស​យ៉ាងណា​យើង​ក៏ប្រកាសយ៉ាងនោះគឺមិនមែន​ដើម្បី​ផ្គាប់ចិត្ដមនុស្សទេគឺ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់ដែលពិសោធចិត្ដ​របស់​យើង​សព្វព្រះហឫទ័យ​វិញ 5អ្នករាល់គ្នាដឹង​ស្រាប់​ហើយ​ថា​យើង​មិនដែលប្រើពាក្យ​សំដី​បញ្ចើចបញ្ចើ​មាន​ពុត​ដោយព្រោះ​សេចក្ដី​លោភលន់ឡើយព្រះជាម្ចាស់ជាសាក្សី​ស្រាប់ 6ហើយយើង​ក៏​មិន​បាន​រក​ការ​សរសើរពីមនុស្សដែរទោះបីពីអ្នករាល់គ្នាពីអ្នកដទៃក្ដី 7យើងអាច​អាង​សិទ្ធិអំណាច​ដែល​ជាសាវក​របស់​ព្រះ​គ្រិស្ដ​ក៏​បាន​ដែរ​ប៉ុន្ដែ​យើង​ប្រព្រឹត្ដស្លូតបូតនៅក្នុងចំណោមអ្នករាល់គ្នា​ប្រៀប​ដូចជាម្ដាយថ្នាក់ថ្នមកូនរបស់ខ្លួន 8យើងស្រលាញ់អ្នករាល់គ្នាខ្លាំងណាស់​បានជា​យើង​មិនត្រឹមតែពេញចិត្ដប្រគល់ដំណឹងល្អរបស់ព្រះជាម្ចាស់​ដល់​អ្នករាល់គ្នាប៉ុណ្ណោះទេគឺថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផងព្រោះ​អ្នករាល់គ្នា​បាន​ត្រលប់ជាអ្នកជាទីស្រលាញ់​របស់​យើង 9បងប្អូនអើយ! ​អ្នករាល់គ្នា​ពិតជា​នៅ​ចាំ​អំពី​ការ​លំបាកនិង​ការ​នឿយហត់​របស់​យើង​មិន​ខាន​គឺ​នៅពេល​យើង​ប្រកាសដំណឹងល្អ​របស់​ព្រះជាម្ចាស់ប្រាប់អ្នករាល់គ្នា​យើង​បាន​ធ្វើការទាំងយប់​ទាំង​ថ្ងៃដើម្បីកុំ​ឲ្យ​យើង​ត្រលប់ជាបន្ទុក​ដល់​អ្នកណាម្នាក់​ក្នុងចំណោម​អ្នករាល់គ្នាឡើយ 10អ្នករាល់គ្នានិងព្រះជាម្ចាស់ជាសាក្សី​ស្រាប់​អំពី​របៀបដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នាដែល​ជា​អ្នកជឿ​គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធសុចរិតហើយឥត​បន្ទោស​បាន 11អ្នករាល់គ្នាក៏ដឹងដែរថា​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នាដូចជាឪពុក​ប្រព្រឹត្ត​ចំពោះ​កូនរបស់ខ្លួន 12គឺយើង​បាន​ទូន្មានលើកទឹកចិត្តហើយជម្រុញអ្នករាល់គ្នាឲ្យរស់នៅ​តាម​បែប​ស័ក្ដិសមនឹងព្រះជាម្ចាស់ដែលព្រះអង្គ​បាន​ត្រាស់ហៅ​អ្នករាល់គ្នាមកក្នុងនគរនិងសិរីរុងរឿង​របស់​ព្រះអង្គ 13យើងអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ​ដោយព្រោះ​ពេល​ដែល​អ្នករាល់គ្នា​បាន​ទទួលព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​អ្នករាល់គ្នា​មិន​បាន​ទទួល​ទុកជា​ពាក្យ​របស់​មនុស្សទេផ្ទុយទៅវិញទុកជាព្រះបន្ទូល​របស់​ព្រះជាម្ចាស់ពិតប្រាកដមែន​ដែល​ធ្វើការនៅក្នុងអ្នករាល់គ្នាដែលជឿ 14បងប្អូនអើយ! ​អ្នករាល់គ្នា​បាន​យកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ដែល​នៅស្រុកយូដាដ្បិត​អ្នករាល់គ្នា​បាន​ទទួល​រងទុក្ខពីជនរួមជាតិ​របស់​ខ្លួនដូចដែលក្រុមជំនុំទាំងនោះ​បាន​ទទួល​ពីជនជាតិយូដាដែរ 15ពួកគេបាន​សម្លាប់ព្រះអម្ចាស់យេស៊ូនិង​ពួក​អ្នកនាំព្រះបន្ទូលព្រមទាំងបៀតបៀនយើង​ទៀត​ផង។ ​ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់សព្វព្រះហឫទ័យទេហើយទាស់​នឹង​មនុស្សទាំងអស់ 16ពួកគេបាន​រារាំងយើង​មិន​ឲ្យ​ប្រកាស​ដំណឹងល្អ​ប្រាប់​សាសន៍ដទៃ​ទេ​ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​ទទួល​បាន​សេចក្ដីសង្គ្រោះ​ពួកគេ​ធ្វើ​ដូច្នេះបាប​របស់​ពួកគេ​កាន់តែ​កើនឡើងជានិច្ចហើយនៅទីបំផុត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់មកលើពួកគេ 17រីឯយើងវិញបងប្អូនអើយ! ​ទោះបី​យើង​ឃ្លាតពីអ្នករាល់គ្នាមួយរយៈ​មែន​ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​មិន​បាន​ឃ្លាត​ចិត្តទេ​ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់តែសង្វាតចង់ជួបមុខអ្នករាល់គ្នាយ៉ាងខ្លាំង 18ហេតុនេះហើយ​បានជា​យើង​ចង់មកអ្នករាល់គ្នា​ណាស់​ខ្ញុំប៉ូល​ចង់​មក​ឯ​អ្នករាល់គ្នា​មួយលើកពីរលើក​ហើយ​តែ​អារក្ស​សាតាំង​បាន​រារាំងយើង 19ដ្បិតតើ​អ្នកណាជា​សេចក្ដី​សង្ឃឹមនិង​ជា​អំណរ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាពនៅចំពោះព្រះអម្ចាស់យេស៊ូនៅពេលព្រះអង្គយាងមកវិញ? ​តើ​មិន​មែន​អ្នករាល់គ្នាទេ? 20ព្រោះអ្នករាល់គ្នាជាសិរីរុងរឿងនិងជាអំណរ​របស់​យើង​មែន។
Copyright information for KhmKCB